សណ្ឋាគារនៅជិតអាកាសយានដ្ឋានភ្នំពេញឆ្នាំ 2026

ទីតាំងមានសក្ដានុពល៖
ដើរលេងកម្សាន្តនៅរាជធានីភ្នំពេញពីសណ្ឋាគារដែលនៅចំកណ្ដាលទីក្រុងភ្នំពេញ

phnom penh attractions

ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ សណ្ឋាគារ Novotel Phnom Penh BKK 1 ដែលជា សណ្ឋាគារនៅជិតអាកាសយានដ្ឋានភ្នំពេញឆ្នាំ មានទីតាំងនៅចំកណ្ដាលរាជធានីភ្នំពេញ។ ចំណាយពេលតែបន្តិចពីសណ្ឋាគារលោកអ្នកនឹងទៅដល់ទីតាំងសំខាន់ៗ ក្នុងរាជធានីភ្នំពេញ រួមមាន វិមានឯករាជ្យ វត្តលង្កា និងព្រះបរមរាជវាំង ដែលធ្វើឲ្យសណ្ឋាគារនេះជាជម្រើសដំបូងនៃការស្នាក់នៅរបស់អ្នកទេសចរ ដែលស្វែងរកកន្លែងស្នាក់នៅដែលមានភាពងាយស្រួល និងចំកណ្ដាលទីក្រុងភ្នំពេញ។

ទាំងបន្ទប់គេង និងបន្ទប់ Executive Lounge នៅជាន់ទី 20 របស់យើងលោកអ្នកអាចរីករាយជាមួយទេសភាពដ៏គួរឱ្យភ្ញាក់ផ្អើលនៃទីក្រុងភ្នំពេញ និងទន្លេមេគង្គ។ លើសពីនេះ លោកអ្នកក៏អាចដើរលេងកម្សាន្តនៅកន្លែងជាច្រើនដែលនៅជិតសណ្ឋាគាររបស់យើងដែលមានដូចជា Langka Lane, Bassac Lane, ភោជនីយដ្ឋាន, ហាងកាហ្វេ, បារ និងទិដ្ឋភាពពេលរាត្រីក្នុងទីក្រុងភ្នំពេញ — ដែលមានទីតាំងមិនឆ្ងាយពីសណ្ឋាគារ។

ចំណុចដែលអ្នកគួរយល់ដឹង៖
អ្វីដែលត្រូវដឹងអំពីអាកាសយានដ្ឋានភ្នំពេញ

Phnom Penh Airport

នៅពេលលោកអ្នកធ្វើដំណើរទៅកាន់រាជធានីភ្នំពេញទាំងនេះជាចំណុចចាំបាច់មួយចំនួនដែលលោកអ្នកគួរយល់ដឹង។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PNH) បច្ចុប្បន្នជាច្រកទ្វារអន្តរជាតិដ៏សំខាន់របស់ទីក្រុង ហើយមានទីតាំងត្រឹមតែ 12 គីឡូម៉ែត្រពី Novotel Phnom Penh BKK 1 ដែលធ្វើឱ្យលោកអ្នកមានភាពងាយស្រួល និងឆាប់រហ័សក្នុងការធ្វើដំណើរមកកាន់កន្លែងស្នាក់នៅ។

ការអភិវឌ្ឍន៍ដែលកំពុងដំណើរការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ (Techo International Airport) ដែលជាអាកាសយានដ្ឋានថ្មីមានទំហំធំជាងមុនគ្រោងបើកដំណើរការនៅឆ្នាំ2026នេះ ជាមួយគ្រឿងបរិក្ខារទំនើបៗដែលផ្ដល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរ និងចេញចូលទីក្រុងភ្នំពេញ។

ខណៈពេលដែលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដើរតួជាមជ្ឈមណ្ឌលចម្បងសម្រាប់ភ្ញៀវទេសចរអន្ដរជាតិ អ្នកធ្វើដំណើរក៏អាចចូលប្រទេសកម្ពុជាតាមរយៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបផងដែរ ជាពិសេសសម្រាប់លោកអ្នកដែលចង់ធ្វើដំណើរមកទស្សនាប្រាសាទអង្គរវត្តដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក។

មិនថាអ្នកធ្វើដំណើរមកទីក្រុងភ្នំពេញ ឬខេត្តសៀមរាបនោះទេ លោកអ្នកនឹងអាចស្វែងរកភាពងាយស្រួលទៅកាន់គោលដៅទេសចរណ៍ល្បីៗមួយចំនួនក្នុងប្រទេសកម្ពុជា។

សណ្ឋាគារនៅជិតអាកាសយានដ្ឋានភ្នំពេញឆ្នាំ 2026

novotel phnom penh

ភ្នំពេញផ្តល់ជូននូវជម្រើសសណ្ឋាគារជាច្រើនប្រភេទសម្រាប់អ្នក ប៉ុន្តែប្រសិនបើអ្នកកំពុងស្វែងរកកន្លែងស្នាក់នៅដែលមានផាសុកភាព តម្លៃសមរម្យ និងភាពងាយស្រួល សណ្ឋាគារណូវ៉ូតែលភ្នំពេញ បឹងកេងកង១ គួរជាជម្រើសដំបូងសម្រាប់អ្នក ជាពិសេសសម្រាប់លោកអ្នកដែលធ្វើដំណើរហោះហើរចេញចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញញឹកញាប់។ សណ្ឋាគារនេះមានបន្ទប់ស្នាក់នៅចំនួន 254 ជាមួយបន្ទប់ប្រជុំចំនួន 4 និងសាលប្រជុំមួយដែលអាចផ្ទុកមនុស្សបានរហូតដល់ 350 នាក់។ រីករាយជាមួយទេសភាពទីក្រុងពេលរាត្រី ពីជាន់ទី 28 នៃ Rooftop Bar Above Eleven Phnom Penh ជាមួយនឹងម្ហូបបែបជប៉ុន និងប៉េរូ។

មានទីតាំងត្រឹមតែ 12 គីឡូម៉ែត្រពីអាកាសយានដ្ឋាន សណ្ឋាគារណូវ៉ូតែលភ្នំពេញ បឹងកេងកង១ ផ្ដល់នូវភាពងាយស្រួលដល់ការធ្វើដំណើរទៅកាន់តំបន់សេដ្ឋកិច្ច អាជីវកម្ម និងការកម្សាន្តនៅក្នុងទីក្រុងភ្នំពេញ។ មិនថាអ្នកមកទីក្រុងភ្នំពេញសម្រាប់ការស្នាក់នៅរយពេលខ្លី ឬយូរនោះទេសណ្ឋាគារ Novotel Phnom Penh BKK1 នឹងផ្ដល់ជូននូវកន្លែងស្នាក់បែបទំនើបជាមួយភាពងាយស្រួល និងទីតាំងកណ្តាលក្រុងភ្នំពេញនៃសង្កាត់បឹងកេងកង១។

សម្លឹងឆ្ពោះទៅឆ្នាំ 2026 រាជធានីភ្នំពេញនឹងស្វាគមន៍ការបើកអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានដ៏ធំ និងទំនើបជាងមុន ដែលនឹងជួយពង្រឹងការតភ្ជាប់នៃការធ្វើដំណើរបន្ថែមទៀត។ ទីតាំងនៅចំកណ្តាលទីក្រុងរបស់សណ្ឋាគារ Novotel Phnom Penh BKK1 ធានាបាននូវភាពរលូនទៅកាន់អាកាសយានដ្ឋានបច្ចុប្បន្ន និងនាពេលខាងមុខ ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ឆ្លាតវៃសម្រាប់អ្នកដំណើរ។

ជ្រើសរើសសណ្ឋាគារ Novotel Phnom Penh BKK1 សម្រាប់ការស្នាក់នៅរបស់អ្នកដើម្បីបង្កើនភាពងាយស្រួល និងផាសុកភាពសម្រាប់អ្នក។

សណ្ឋាគារដែលមានបន្ទប់ធំទូលាយនៅជិតអាកាសយានដ្ឋានភ្នំពេញ

hotel in Phnom Penh

បន្ទប់នីមួយៗរបស់យើងមានទំហំចាប់ពី 27 ម៉ែត្រការ៉េ ដល់ 45 ម៉ែត្រការ៉េ ដែលរចនាឡើងប្រកបដោយផាសុកភាពជាមួយបង្អួចធំ floor-to-ceiling windows ដែលធ្វើឲ្យមានពន្លឺធម្មជាតិចូលគ្រប់គ្រាន់ និងផ្តល់នូវទិដ្ឋភាពទីក្រុង រួមទាំងវិមានឯករាជ្យ និងទន្លេមេគង្គ។ បន្ទប់ខ្លះមានតុធ្វើការ និងគ្រែ សាឡុង ដែលបង្កើនភាពងាយស្រួលសម្រាប់អ្នកធ្វើការ ឬជាលក្ខណៈគ្រួសារ។

សម្រាប់ការស្នាក់នៅជាគ្រួសារលោកអ្នកអាចរីករាយជាមួយនឹងការផ្តល់ជូនពិសេសដោយទទួលបាន50% off សម្រាប់ការកក់បន្ទប់ទីពីរសម្រាប់កុមារ។ គ្រែ Live N Dream របស់យើង smart pillows និងជម្រើសនៃ customizable pillow ដែលអាចផ្ដល់ជូននូវភាពបត់បែនខ្ពស់ និងធានាបាននូវបទពិសោធន៍នៃការស្នាក់នៅទៅតាមតម្រូវការរបស់អ្នក។

អាហារពេលល្ងាចនៅសណ្ឋាគារក្បែរអាកាសយានដ្ឋានភ្នំពេញ

Restaurant in Phnom Penh

 

លោកអ្នកអាចរីករាយជាមួយបទពិសោធន៍នៃការទទួលទានអាហារជាច្រើនជម្រើស៖

• ភោជនីយដ្ឋាន Makila ទទួលទានអាហារបែប All-day dining ដែលមានជម្រើសអាហារក្នុងស្រុក និងអន្តរជាតិ។

Kaixo Bar៖ ល្អបំផុតសម្រាប់ការពិសារកាហ្វេ ការប្រជុំជាមួយដៃគូរការងារ ឬតែពេលរសៀល ។

Above Eleven Phnom Penh ជា Rooftop Bar ដែលផ្ដល់ជូននូវម្ហូបបែបប៉េរូ-ជប៉ុន Live Dj និងទេសភាពទីក្រុងដ៏ស្រស់ស្អាតពេលរាត្រី។

ទីតាំងកណ្ដាលទីក្រុងរបស់សណ្ឋាគារនេះបានផ្ដល់ជូននូវភាពងាយស្រួលក្នុងការទិញទំនិញនៅក្នុងហាងដែលបើកដំណើរការ 24 ម៉ោង ភោជនីយដ្ឋានក្នុងតំបន់ និងជម្រើសនៃការទទួលទានអាហារផ្សេងៗជាច្រើនទៀតដែលនៅជិតសណ្ឋាគារ។

បៀបទៅអាកាសយានដ្ឋានពី សណ្ឋាគារនៅជិតអាកាសយានដ្ឋានភ្នំពេញឆ្នាំ Novotel Phnom Penh BKK 1

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចម្ងាយប្រហែល 12 គីឡូម៉ែត្រ (ប្រហែល 30 នាទីធ្វើដំណើរដោយរថយន្ត) ពីសណ្ឋាគារដែលផ្តល់ជូននូវការធ្វើដំណើរដ៏ងាយស្រួលសម្រាប់អ្នក។

សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោដែលនឹងបើកដំណើរការពេលឆាប់ៗនេះមានចម្ងាយប្រហែល24គីឡូម៉ែត្រ ដែលចំណាយពេលប្រហែល 45 នាទីតាមរយៈការធ្វើដំណើរលើស្ពានអាកាសមរតកតេជោដែលទើបសម្ពោធថ្មី ដែលផ្តល់ភាពងាយស្រួល និងរហ័សពីសណ្ឋាគារណូវ៉ូតែលភ្នំពេញ។

លោកអ្នកក៏អាចជ្រើសរើសសេវាកម្មដឹកជញ្ជូនតាមអ៊ីនធឺណិតដែលមានតម្លៃសមរម្យ ឬតាក់ស៊ីផងដែរ។ ធានាតម្លៃបន្ទប់ល្អបំផុតសម្រាប់អ្នកដែលជាមួយ ALL Accor Live Limitless

កក់ដោយផ្ទាល់លោកអ្នកនឹងទទួលបានតម្លៃដ៏ពិសេសសម្រាប់សមាជិក ALL Accor ដែលមានដូចជា៖

• បញ្ចុះតម្លៃ 5% សម្រាប់ការស្នាក់នៅ

• ការសន្សំពិន្ទុសម្រាប់កន្លែងស្នាក់នៅ និងការពិសារអាហារនៅ Makila, Kaixo bar ឬ Above

• ទទួលបានអត្ថប្រយោជន៍ផ្សេងៗដែលមានសម្រាប់ all.com

សម្រាប់សមាជិក Accor Plus អាចទទួលបានតម្លៃពិសេសនៃ”Red Hot Room” និង អត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត។

សំណួរដែលសួរញឹកញាប់៖ ការធ្វើដំណើរទៅព្រលានយន្តហោះ

Q: តើសណ្ឋាគារមានចម្ងាយប៉ុន្មានពីព្រលានយន្តហោះ?

A: សណ្ឋាគារមានទីតាំងប្រកបដោយភាពងាយស្រួល ដែលអាចឱ្យលោកអ្នកធ្វើដំណើរទៅកាន់ព្រលានយន្តហោះទាំងពីរដែលបម្រើសេវាកម្មក្នុងទីក្រុងនេះបានយ៉ាងងាយស្រួល៖

  • ព្រលានយន្តហោះអន្តរជាតិភ្នំពេញ៖ ចម្ងាយប្រហែល ១២ គីឡូម៉ែត្រ (ចំណាយពេលប្រហែល ៣០ នាទីដោយរថយន្ត)។
  • ព្រលានយន្តហោះអន្តរជាតិតេជោ (KTI)៖ ចម្ងាយប្រហែល ២៤ គីឡូម៉ែត្រ (ចំណាយពេលប្រហែល ៤៥ នាទីដោយរថយន្ត តាមរយៈស្ពានអាកាសថ្មី)។

Q: តើសណ្ឋាគារមានសេវាកម្មដឹកជញ្ជូនទៅព្រលានយន្តហោះដែរឬទេ?

A: មាន។ យើងមានសេវាកម្មដឹកជញ្ជូនទៅព្រលានយន្តហោះយ៉ាងងាយស្រួល។ សូមទាក់ទងមកកាន់ផ្នែកទទួលភ្ញៀវរបស់យើង ដើម្បីរៀបចំការធ្វើដំណើររបស់លោកអ្នកឱ្យមានភាពរលូន។

Q: តើខ្ញុំគួរពិនិត្យមើលលេខកូដព្រលានយន្តហោះមួយណា?

A: ព្រលានយន្តហោះអន្តរជាតិតេជោ (KTI) គឺជាច្រកចេញចូលអន្តរជាតិដ៏សំខាន់របស់ទីក្រុង។ ប្រសិនបើសំបុត្ររបស់លោកអ្នកនៅតែបង្ហាញលេខកូដចាស់ (PNH) សូមពិនិត្យមើលក្នុងឯកសារធ្វើដំណើរចុងក្រោយរបស់លោកអ្នក ក្រែងមានការផ្លាស់ប្តូរទៅជា KTI។

Q: ហេតុអ្វីបានជាគួរជ្រើសរើសស្នាក់នៅ Novotel Phnom Penh BKK 1?

A: យើងផ្តល់ជូននូវភាពងាយស្រួល និងផាសុកភាព។ សណ្ឋាគារមានទីតាំងស្ថិតនៅចំកណ្តាលទីក្រុង (បឹងកេងកង ១) ដែលងាយស្រួលធ្វើដំណើរទៅព្រលានយន្តហោះ និងនៅក្បែរកន្លែងញ៉ាំអាហារ កន្លែងកម្សាន្តពេលរាត្រី និងទីតាំងប្រវត្តិសាស្ត្រល្បីៗជាច្រើនទៀត។

Q: តើវិធីណាខ្លះដែលងាយស្រួលបំផុតក្នុងការទៅព្រលានយន្តហោះ?

A: លោកអ្នកអាចកក់សេវាកម្មដឹកជញ្ជូនផ្ទាល់ខ្លួនរបស់សណ្ឋាគារ ជិះតាក់ស៊ីក្នុងស្រុក ឬប្រើប្រាស់កម្មវិធីហៅឡានតាមអនឡាញ។ ស្ពានអាកាសមរតកតេជោថ្មី ក៏ជួយឱ្យការធ្វើដំណើរទៅកាន់ព្រលានយន្តហោះមានភាពរហ័ស និងរលូនផងដែរ។