បន្ទប់ប្រជុំ A

ទទួលយកទិដ្ឋភាពទីក្រុងនៅលើយ៉រ។

បន្ទប់ប្រជុំទំហំ 57 ម៉ែត្រការ៉េរបស់យើងមានខ្យល់អាកាសបរិសុទ្ធពេញលេញជាមួយនឹងយ៉រខាងក្រៅ។ ប្រមូលផ្តុំសមាជិកក្រុមសំខាន់ៗរបស់អ្នកនៅជុំវិញតុមួយសម្រាប់ការធ្វើផែនការយុទ្ធសាស្រ្ត ឬការត្រួតពិនិត្យទៅលើអាជីវកម្ម។ អ្នកក៏អាចរៀបចំសិក្ខាសាលាតូចៗ និងសិក្ខាសាលាបណ្តុះបណ្តាលនៅក្នុងបន្ទប់ប្រជុំរបស់យើងផងដែរ ដើម្បីបង្កើនផលិតភាពការងាររបស់អ្នក។

បន្ទប់ប្រជុំដែល​មាន​គ្រឿង​សង្ហារិម​យ៉ាង​ប្រណិត​មានទំហំសរុប​ចំនួន 57 ម៉ែត្រការ៉េ ដែល​មាន​ពន្លឺ​ធម្មជាតិចាំងចូល​ដ៏​បរិបូរណ៍ និង​យ៉រ​ចេញខាងក្រៅ។ បំពាក់ដោយបច្ចេកវិជ្ជាចុងក្រោយបង្អស់ បន្ទប់ប្រជុំ A គឺជាកន្លែងប្រជុំដ៏ស្និទ្ធស្នាល ដើម្បីជំនួបពិភាក្សាអំពីការធ្វើអាជីវកម្មរបស់អ្នកជាមួយសមាជិកក្រុមសំខាន់ៗ​ចំនួន 14នាក់។

បន្ទប់ប្រជុំរបស់យើងជាមួយនឹងយ៉រខាងក្រៅត្រូវបានរចនាឡើងដើម្បីជួយអ្នកឱ្យមានការពិភាក្សាដោយភាពជោគជ័យនៅ​ ណូវ៉ូតែល ភ្នំពេញ។