សណ្ធាគារលំដាប់ផ្កាយ៤ នៅកណ្តាលទីក្រុងភ្នំពេញ

សូមស្វាគមន៏មកកាន់ សណ្ធាគារលំដាប់ផ្កាយ៤ នៅកណ្តាលទីក្រុងភ្នំពេញ ជាសណ្ធាគារលំដាប់ផ្កាយ ៤ ដែលមានរចនាបទបែបសម័យទំនើបផ្តល់ជូននូវការស្នាក់នៅប្រកបដោយផាសុខភាពរួមទាំងផ្តល់ជូនជាមួយហ្នឺងគ្រឿងបរិក្ខារជាច្រើនសម្រាប់ការសម្សាន្ត និង ជាកន្លែងដែលផ្តល់ភាពងាយស្រួលដល់ការស្នាក់នៅសម្រាប់ការធ្វើអាជីកម្មនានាបានយ៉ាងល្អប្រសើរ ហើយសណ្ធាគារនេះមានទីតាំងស្ថិតនៅខណ្ឌបឹងកេងកងទី1ដែលជាទីប្រជុំជន និងជាកម្លែងប្រមូលផ្តុំដោយអាជីវម្ម ភោជណីយដ្ធាន​ និង​ កន្លែងកំសាន្តជាច្រើនចំកណ្តាលទីក្រុងភ្នំពេញ។

សណ្ធាគារផ្កាយ ៤ ណូវ៉ូតែលភ្នំពេញបឹងកេងកង តែងតែធ្វើអោយរាល់ការស្នាក់នៅរបស់លោកអ្នកមានភាពងាយស្រួល និងកាន់តែប្រសើរឡើង។ អ្វីៗគ្រប់យ៉ាងដែលសណ្ធាគារបង្កើតឡើងរួមមាន បច្ចេកវិទ្យាទំនើបសម្រាប់ការប្រើប្រាស់ក្នុងសណ្ធាគារ ភាពទាន់សម័យនៃការរចនាប្រភេទបន្ទប់ បណ្តុំដោយកន្លែងម៉ាស្សា-ស្ប៉ា អាងហែលទឺក និងភោជនីយដ្ធានសម្រាប់ផ្តល់ជូននៅតុល្យភាពជីវិតជូនដល់អតិថិនជន​ដែលស្នាក់នៅក្នុងសណ្ធាគាររវៀង ការងារ ការថែរក្សាសុខភាព និងការសម្សាន្តជាដើម។ លោកអ្នកអាចសម្រាកពីការងារដ៏មមាញឹក​ហើយមកទទួលយកសេវាកម្មនានាពីសណ្ធាគារណូវ៉ូតែលភ្នំពេញបឹងកេងកង១ ជាមួយក្រុមគ្រួសារ មិត្តភក្តិ ឬ ក្រុមកាងារផងដែរ។

សណ្ធាគារណូវ៉ូតែលភ្នំពេញបឹងកេងកង គីជាកន្លែងដែលសក្តិសមបំផុតសម្រាប់ អ្នកទេសចរណ៏ក្នុង-ក្រៅស្រុកមកជួបជុំ ញ៉ាំអាហារ ភេសជ្ជៈ និង សម្រាកកំសាន្ត។ មិនត្រឹមតែប៉ុណ្ណោះសណ្ធាគារណូវ៉ូតែលភ្នំពេញបឹងកេងកង នឹងផ្តល់ជូននូវតម្លៃដ៏ពិសេសសម្រាប់ការស្នាក់នៅដោយគ្រាន់តែធ្វើការកក់មកកាន់ខាងសណ្ធាគារផ្ទាល់។

លោកអ្នកនឹងទទួលបានអត្ថប្រយោជន៏ជាច្រើន​សម្រាប់ការកក់មកកាន់សណ្ធាគារលំដាប់ផ្កាយ៤ នាកណ្តាលទីក្រុងភ្នំពេញ ដោយគ្រាន់តែចុះឈ្មោះជាសមាជិក របស់ ALL Accor Limitless ។​ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ៥% សម្រាប់ការស្នាក់នៅដោយគ្រាប់តែចុះឈ្មោះជាសមាជិកឥលូវនេះ។​

ចុះឈ្មោះដោយឥតគឹតថ្លៃ និងរីករាយជាមួយការស្នាក់នៅសណ្ធាគារសំដាប់ផ្កាយ៤នាកណ្តាលទីក្រុងភ្នំពេញឥលូវនេះ។

 

សេវាកម្មសណ្ធាគារលំដាប់ផ្កាយ៤នាកណ្តាលទីក្រុងភ្នំពេញ

សេវាកម្មសណ្ធាគារលំដាប់ផ្កាយ៤នាកណ្តាលទីក្រុងភ្នំពេញ

រីករាយជាមួយសេវាកម្មលំដាប់ផ្កាយ៤នៃសណ្ធាគារនាកណ្តាលទីក្រុងភ្នំពេញជាមួយការផ្តល់ជូននូវតម្លៃដ៏ពិសេស សេវាកម្មល្អ មិនត្រឹមតែប៉ុណ្ណោះសណ្ធាគារណូវ៉ូតែលភ្នំពេញបឹងកេងកង បានគិតគូរយ៉ាងល្អិតល្អន់នូវការផ្តល់ជូននូវសេវាកម្មលើសពីការស្នាក់នៅដូចាជាកន្លែងសម្រាប់ធ្វើអាជិវកម្ម កិច្ចសហការការ​ កិច្ចប្រជុំ កន្លែងរៀបចំកម្មវិធី ការកម្សាន្ត និង ភោជនីយ័ដ្ធានជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងភាពងាយស្រួសជូនដល់អតិថិជន។

សណ្ធាគារណូវ៉ូតែលភ្នំពេញបឹងកេងកង រួមមាន254 បន្ទប់ផ្តល់ជូនតាមតម្រូវការ និងការរស់នៅតាមបែបទាន់សម័យតាមតម្រូវការអតិថិជន​។ ក្នុងនោះផងដែរសណ្ធាគារក៏មានបន្ទប់ប្រភេទ superior គ្រែមួយសម្រាប់២នាក់ និងគ្រែរ២ ដែលមានរចនាបទទំនើប​ទាន់សម័យហើយផ្តល់ជូននូវអារម្មណ៏ដូចការស្នាក់នៅបន្ទប់នាគេហដ្ធានផ្ទាល់ខ្លួនផងដែរ។

ភ្ញាក់ពីដំណេកជាមួយទេសភាពនៃទីក្រុងភ្នំពេញ​ដ៏ស្រស់ស្អាតជាមួយប្រភេទបន្ទប់​ Deluxe ចាប់ពីជាន់ទី២០ឡើងទៅ ជាមួយបន្ទប់ធំទូលាយ រួមមានសាឡុងសម្រាប់សម្រាកគេយគប់ទេសភាព ឬពិសារកាហ្វេនាព្រឹកព្រលឹម។ មិនត្រឹមតែប៉ុណ្ណោះលោក អ្នកក៏អាចទទួលបានការផ្តល់ជូនអាហារ ភេសជ្ជៈនានា ពីភោជនីយដ្ធាននាជាន់លើ Executive Lounge ដែលស្ថិតនៅជាន់ទី២០សម្រាប់លោកអ្នកដែលស្នាក់នៅប្រភេទ​បន្ទប់ Executive​​ បូករួម អាហារពេលព្រឹក អាហារសម្រន់ពេលរសៀល និង ភេសជ្ជៈនាពេលទស្សនាថ្ងៃរៀបលិចពីជាន់ទី២០ផងដែរ។​ ជម្រើសកាន់តែប្រសើជាងនេះទៅទៀត លោក​អ្នក​ ក៏អាចជ្រើសរើសប្រភេទបន្ទប់កាន់តែធំទូរលាយប្រកបដោយផាសុខភាព ទាន់សម័យ ទេសភាពកាន់ស្រស់ស្អាតដែលអាចមើលឃើញទេសភាពទាំងមូលនារាជធានីភ្នំពេញ​ ក៏ដូចជាទន្លេសាបនោះគឺប្រភេទបន្ទប់ Executive Suite King ដែរមានលក្ខណៈពិសេសដោយបានបន្ថែមនូវ អាងត្រាំទឹក និងបន្ទប់ទទួលភ្ញៀវដាច់ដោយឡែកពីគ្រែគេង។

លោកអ្នកក៏អាចរីករាយជាមួយអាហារពេលល្ងាចបម្រើជូនដល់បន្ទប់ស្នាក់នៅរបស់លោកអ្នក ឬអញ្ជើញមកពិសារនា​ភោជនីយដ្ធាន បារ ដែលមានច្រើនជម្រើសស្ថិតនៅក្នុងសណ្ធាគារដូចជា៖​

“ខៃហ្សូ បារ”​សម្រាប់ជម្រើសអាហារសម្រន់ នំ​ តែ កាហ្វេ ខ្ចប់ជូនអស់លោកអ្នកជាពិសេសជាម្រើសសម្រាប់ការជួបជុំមិត្តរួមការងារផងដែរ។

“រ៉ូសម៉េរី ភូល បារ” ទីសម្រាកកំសាន្តដ៏មានផាសុខភាពនាជាន់ទី5ស្ថិតនៅជាប់ជាមួយអាងហែលទឹក ក្លឹបហាត់ប្រាណ និង ស្ប៉ា ​ដែលបម្រើជូននូវអាហារ ភេសជ្ជៈបែបសុខភាពសម្រាប់អស់លោកអ្នកបន្ទាប់ពីការហាត់ប្រាណ ស្ប៉ា ឬ ម៉ាស្សា រួចមក។

​“ម៉ាគីឡា” ជាភោជនីយដ្ធានដែលបម្រើជូននូវអាហារបែបកូនកាត់ បារាំង និងប្រទេសបាស្គ (បារាំង-អេស្ប៉ាញ)​ ក៏ដូចជម្រើម្ហូបអាស៊ីផងដែរ។​

សណ្ធាគារណូវ៉ូតែលភ្នំពេញបឹងកេងកង១ ជាជម្រើសដ៏ល្អមួយកន្លែងកណ្តាលទីក្រុងសម្រាប់ការសម្រាកលំហែរបន្ទាប់ពីការបំពេញការងារដ៏មមារញឹកពេញមួយថ្ងៃរបស់លោកអ្នករួចមកហើយ លោកអ្នកក៏អាច​ជ្រើសរើសសេវាកម្មនានាដូចជា ម៉ាស្សា ស្ប៉ា ឬ ធ្វើលំហាត់ប្រាណនាក្លឹបហាត់ប្រាណជាដើម។

ដែលស្ថិតនៅចំកណ្តាលបេញដូងនៃរាជធានីភ្នំពេញនេះ។

 

សណ្ធាគារលំដាប់ផ្កាយ4ដ៏ល្អឥតខ្ខោះសម្រាប់បំពេញ​ធុរៈកិច្ច និងទំនាក់ទំនងអាជីវកម្មការងារ

សណ្ធាគារលំដាប់ផ្កាយ4ដ៏ល្អឥតខ្ខោះសម្រាប់បំពេញ​ធុរៈកិច្ច 

ចំណាយពេលនៅខាងក្រៅការិយាល័យរបស់លោកអ្នកបន្តិច សម្រាប់ការជួបជុំជាមួយដៃគូរសហការងារ ឬមិត្តរួមការងារ លោកអ្នកអាចច្រើសរើសទីតាំងនៃសណ្ធាគារលំដាប់ផ្កាយ4នាកណ្តាលទីក្រុងភ្នំពេញ ហើយក៏ជាទីកន្លែងនៃបណ្តុំអាជីវករក៏ដូចជាការសម្រាកលំហែរផងដែរ។

លោកអ្នកក៏អាចរៀបចំជួបជុំពិសារភោជនីយអាហារ រៀបចំកិច្ចប្រជុំនានា នៅសណ្ធាគារណូវ៉ូតែលភ្នំពេញបឹងកេងកង ១​  តាមបែបទាន់សម័យ ទំនើប ធំទូរលាយ។​ មិនត្រឹមតែប៉ុណ្ណោះខាងសណ្ធាគារក៏មានផ្តល់ជូននូវទីតាំងសម្រាប់កិច្ចប្រជុំឯកជន តូចៗនា Executive Lounge ជាមួយការទទួលនូវភេសជ្ជៈ ឬ អាហារសម្រន់ជារៀងរាល់ថ្ងៃ។ លោកអ្នកក៏អាចឈ្លៀតពេលបន្តិចសម្រាប់ខ្លួនឯកដើម្បីសម្រាក នឹងទទួលយកសេវាកម្ម​ម៉ាស្សានៅ បូឌាស្ប៉ាដែលមានទីតាំងស្ថិននៅផ្ទាល់រួមជាមួយសណ្ធាគារផងដែរ។

សហការរីករាយ អាជីវកម្មជោគជ័យ របស់លោកអ្នក​ជាអ្វីដែលសណ្ធាគារយើងចង់ផ្តល់ជូនទៅកាន់អតិថិជន និងភ្ញៀវដែលស្នាក់លំហែរ។ សណ្ធាគារណូវ៉ូតែលភ្នំពេញបឹងកេងកង ១ បានបណ្តុំទៅដោយគ្រប់សណ្ធាននៃសេវាកម្មបំពេញទៅតាមតំរូវការរបស់អស់លោកអ្នក។​ មិនត្រឹមតែជាកន្លែងស្នាក់​លំហែរ ប៉ុន្តែសណ្ធាគារនេះក៏ជាជម្រើសដ៏ប្រសើរសម្រាប់ អស់លោកអ្នកងាយស្រួលក្នុងការបំពេញធុរៈកិច្ច ការរៀបចំជំនួបអាជីវកម្ម កិច្ចប្រជុំ កិច្ចសហការការាងារប្រកបដោយនិរន្តរភាព និងភាពងាយស្រួលជាមួយទីតាំងល្អ ធំទូលាយ សេវាកម្មលំដាប់ស្តង់ដារអន្តរជាតិដើម្បីបំពេញតាមតំរូវការរបស់ភ្ញៀវ។

ផ្តល់ជូនអោយកាន់តែមានភាពងាយស្រួលសម្រាប់លោកអ្នក ពិសេសអាជីវករជាមួយប្រភេទបន្ទប់ Executive Room ដែលមានបំពាក់នូវម៉ាស៊ីនកាហ្វេតាមតម្រូវការ Wifi​ តុ សាឡុង សម្រាប់ធ្វើការងារពីបន្ទប់ផ្ទាល់ខ្លួន ឬត្រៀមសម្រាប់កិច្ចប្រជុំនានា។​ លោកអ្នកក៏អាចប្រើប្រាស់នាសេវាកម្មនានា​បានយ៉ាងងាយស្រួល ដូចជា ក្លឹបហាត់ប្រាណ អាងហែលទឹក ជាពិសេស Executive  lounge ដែលមានផ្តល់ជូននូវអាហារពេលព្រឹក អាហារសម្រន់ ភេសជ្ជៈ រួមទាំងកន្លែងអង្គុយបែបបរិយាកាសខាងក្រៅជាមួយអាកាសធាតុបែបត្រូពិចដើម្បីគយគន់ទេសភាពទីក្រុងភ្នំពេញនាថ្ងៃរៀបលិចបានយ៉ាងល្អ។

ជ្រើសរើសការផ្តល់ថាមពលអោយខ្លួនឯងបន្ថែមបន្ទាប់ពីក្រោកពីដំណេកជាមួយក្លឹបហាត់ប្រាណដ៏មានផាសុខភាព ហែលទឹកនាអាងហែលទឹកគ្មានដំបូលកាន់តែបង្កើនភាពស្រស់ស្រាយមួយកំរិតទៀត។​ ជាមួយសណ្ធាគារណូវ៉ូតែលភ្នំពេញបឹងកេងកង ផ្តល់ជូនលើសពីការស្នាក់នៅ និងភាពងាយស្រួលគឺបង្តើនតុល្យភាពរវៀងការងារ​​ អាជីវកម្ម ការកម្សាន្ត សុខភាព និងសម្រស់ជូនដល់អតិថិជន។

ជាមួយសណ្ធាគារលំដាប់ផ្តាយ 4កណ្តាលបេះដូងនៃទីក្រុងនេះ ភាពជោគជ័យរបស់អាជីករជាភាពជោគជ័យរបស់យើង។​ដូចច្នេះយើងផ្តល់ជូននូវសេវាកម្ម ការស្នាក់ តាមតម្រូវការ និងឆ្ពោះទៅរកភាពជោគជ័យ។