បន្ទប់ប្រជុំនៅទីក្រុងភ្នំពេញ

បន្ទប់ប្រជុំនៅសណ្ធាគារណូវ៉ូតែល ភ្នំពេញ​បឹងកេងកង ១ ផ្តល់ជូននូវគ្រឿងបរិក្ខារ និង សេវាកម្មដែលអាចឱ្យភ្ញៀវធុរកិច្ចអាចប្រើប្រាស់ពេលវេលារបស់ពួកគេបានច្រើនបំផុតតាមមធ្យោបាយរបស់ពួកគេ តាមរយៈការភ្ជាប់បណ្តាញ ឬទំនាក់ទំនងជាមួយមិត្តរួមការងារ។ ការរួមបញ្ចូលគ្នារវាងអាជីវកម្ម និងភាពសប្បាយរីករាយមានន័យថា ភ្ញៀវក៏អាចចំណាយពេលវេលាសម្រាប់ខ្លួនពួកគេដើម្បីសម្រាកផង និងបន្ធូរអារម្មណ៍ផងដែរ។

នៅ​សណ្ធាគារណូវ៉ូតែល ភ្នំពេញបឹងកេងកង​ ១ អ្នកអាចជ្រើសរើសបន្ទប់ប្រជុំចំនួន ៤ រួមទាំងបន្ទប់សាលប្រជុំដ៏ទំនើបមួយ ដើម្បីរៀបចំកម្មវិធីប្រជុំសំរាប់អាជីវកម្ម និងការជួបជុំរបស់អ្នកនៅក្នុងទីក្រុងភ្នំពេញ។

កន្លែងប្រជុំទំនើបទាំងនេះនៅក្នុងទីក្រុងភ្នំពេញត្រូវបានបំពាក់ឧបករណ៍យ៉ាងទំនើបជាមួយនឹងបច្ចេកវិទ្យារូបភាព និង សំលេងចុងក្រោយបង្អស់ ដើម្បីរៀបចំកិច្ចប្រជុំប្រកបដោយភាពច្នៃប្រឌិត និងបំផុសគំនិត ដែលជាកន្លែងដែលអ្នកនិងគណៈប្រតិភូរបស់អ្នកអាចមករួមប្រជុំជាមួយគ្នា បំផុសគំនិតថ្មីៗ និងឈានដល់គោលដៅថ្មី។

ការប្រារព្ធកម្មវិធីនៅសណ្ធាគារណូវ៉ូតែល អាចដំណើរការបានយ៉ាងរលូន។ ក្រុមការងារដែលមានបទពិសោធន៍របស់ពួកយើងនឹងខិតខំប្រឹងប្រែងបំពេញការងារក្នុងការរៀបចំកម្មវិធី ដើម្បីលោកអ្នកអាចផ្តោតលើការសម្រេចបានយ៉ាងជោគជ័យ័។

បន្ទប់ប្រជុំដ៏ច្រើនសំបូរបែបនៅទីក្រុងភ្នំពេញ

នៅណូវ៉ូតែល ភ្នំពេញ កន្លែងប្រជុំរបស់យើងមានពេលវេលាសមស្រប ផលិតភាព និងភាពច្នៃប្រឌិត ដោយផ្តល់ជូននូវបច្ចេកវិទ្យាខ្ពស់ AV នៅក្នុងបន្ទប់ប្រជុំដែលត្រូវបានរចនាឡើងតាមបែបផែនទាន់សម័យ។

បន្ទប់ប្រជុំរបស់យើងអាចរៀបចំតាមកម្មវិធីផ្សេងៗគ្នាតាមតម្រូវការរបស់លោកអ្នក ពីសាលប្រជុំបែបរោងភាពយន្ត រហូតដល់ការរៀបចំជាលក្ខណៈបន្ទប់ប្រជុំដ៏ស្និទ្ធស្នាលជាមួយសមាជិកក្រុមសំខាន់ៗរបស់អ្នក។

បន្ទប់ប្រជុំការ៉េ

Square Ballroom

បន្ទប់ប្រជុំការ៉េដ៏ធំទូលាយរបស់យើងអាចទទួលភ្ញៀវបានរហូតដល់ 290 នាក់សម្រាប់ការទទួលភ្ញៀវដោយស្រាក្រឡុក។ បំពាក់ដោយអេក្រង់ LED និងប្រព័ន្ធអូឌីយ៉ូចុងក្រោយបំផុត អ្នកនឺងទទួលបានអារម្មណ៏ល្អជាមួយនឹងសំឡេង និងការធ្វើបទបង្ហាញដោយរូបភាពភ្លឺច្បាស់និងទាន់សម័យ។ ជាមួយនឹងទិដ្ឋភាពពន្លឺទីក្រុងដ៏ចញ្ចែងចញ្ចាច វាប្រែក្លាយរាល់កម្មវិធីរបស់អ្នកទៅជាបទពិសោធន៍ដ៏អស្ចារ្យមួយ។

បន្ទប់ប្រជុំជាមួយយ៉ខាងក្រៅ

Boardroom

ផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមការងារស្នូលរបស់អ្នក ម្ចាស់ភាគហ៊ុន ឬអ្នកវិនិយោគទុនដ៏មានសក្តានុពលនៅក្នុងបរិយាកាសជិតស្និទ្ធនៃបន្ទប់ប្រជុំពីររបស់យើងដែលមានយ៉រខាងក្រៅ។ បន្ទប់នីមួយៗមានទំហំប្រហែល 57 ម៉ែត្រការ៉េ និងមានយ៉រនៅខាងក្រៅដែលអនុញ្ញាតឱ្យភ្ញៀវរីករាយនឹងការសម្រាកដ៏ស្រស់ស្រាយនៅក្នុងកំឡុងពេលសម្រាកពីការពិភាក្សារបស់ពួកគេ។ បន្ទប់ប្រជុំដែលអាចផ្ទុកបានចំនួនមនុស្សរហូតដល់ 14 នាក់នៅជុំវិញតុតែមួយ

កន្លែងនេះមានពន្លឺធម្មជាតិចាំងចូល ជំរុញបរិយាកាសបំផុសគំនិតសម្រាប់ការធ្វើបទបង្ហាញ វគ្គបណ្តុះបណ្តាល និងការសហការ។ កន្លែងប្រជុំទាំងនេះនៅក្នុងទីក្រុងភ្នំពេញគឺជាកន្លែងលាក់ខ្លួនដ៏ល្អឥតខ្ចោះសម្រាប់ភាពជោគជ័យនៃអាជីវកម្មរបស់អ្នក។

បន្ទប់ប្រជុំ៤បន្ទប់-អាចបត់បែនបានតាមតម្រូវការ

Meeting Room

ដើម្បីបង្កើនភាពបត់បែននៃការរៀបចំកិច្ចប្រជុំ ឬ កម្មវិធីរបស់អ្នក ទីកន្លែងរបស់យើងផ្តល់ជូននូវបន្ទប់ប្រជុំដ៏ធំទូលាយចំនួន 4 ដែលមានទំហំសរុប 168 ម៉ែត្រការ៉េ។ ជាមួយនឹងកន្លែងធំទូលាយនេះ លោកអ្នកអាចរៀបចំការរៀបចំកម្មវិធីផ្សេងៗបានយ៉ាងងាយស្រួល រួមទាំងអាចទទួលភ្ញៀវរហូតដល់ 150 នាក់សម្រាប់ព្រឹត្តិកម្មវិធីស្រាក្រឡុក រៀបចំសិក្ខាសាលាសម្រាប់មនុស្សចំនួន 40 នាក់ ឬរៀបចំអាហារពេលល្ងាចសម្រាប់ភ្ញៀវរហូតដល់ 100 នាក់។

ប្រសិនបើអ្នកកំពុងស្វែងរកកន្លែងប្រជុំខ្នាតតូច និងមធ្យមក្នុងទីក្រុងភ្នំពេញ សូមកុំមើលរំលង សណ្ធាគារណូវ៉ូតែលភ្នំពេញ។

ទីកន្លែងសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនង ដើម្បីបញ្ចូលថាមពលរបស់អ្នក

  • Executive Lounge

Executive Lounge

ឆ្លៀតពេលរៀបចំសម្រាប់កិច្ចប្រជុំបន្ទាប់របស់អ្នក ឬឆែកអ៊ីមែលនៅក្នុងបន្ទប់ឯកជន Executive Lounge ។ វាជាទីកន្លែងសម្រាប់ភ្ញៀវរបស់យើងដែលស្នាក់នៅក្នុងបន្ទប់ Executive Rooms និង Suites ។ កន្លែងនេះគឺជាកន្លែងដ៏ស្ងប់ស្ងាត់មួយសម្រាប់រីករាយជាមួយអាហារពេលព្រឹក អាហារពេលរសៀល និងស្រាក្រឡុកពេលល្ងាចចាប់ពីម៉ោង 5:30 ល្ងាច ដល់ 7:30 យប់ជារៀងរាល់ថ្ងៃ។

Executive Lounge គឺជាកន្លែងដ៏ល្អឥតខ្ចោះដើម្បីបន្តការសន្ទនារបស់អ្នកជាមួយមិត្តរួមការងារ ឬសម្រាកនៅយ៉រខាងក្រៅបន្ទាប់ពីថ្ងៃដ៏មមាញឹក។

  • Calm corner

Calm Corner

សណ្ធារគារណូវ៉ូតែល ភ្នំពេញបឹងកេងកង ១ ជឿជាក់ថាអ្នករាល់គ្នាគួរឆ្លៀតពេលសម្រាកពីថ្ងៃដ៏មមាញឹក របស់ខ្លួនហើយរីករាយជាមួយពេលវេលាដើម្បីបញ្ចូលថាមពលជីវិតរបស់អ្នក។ នោះហើយជាមូលហេតុដែលនៅពេលដែលអ្នកប្រើប្រាស់កន្លែងប្រជុំមួយរបស់ពួកយើងដែលមានទីតាំងក្នុងរាជធានីភ្នំពេញ អ្នកមានសិទ្ធិចូលទៅកាន់ ជ្រុងស្ងប់ស្ងាត់ ។ កន្លែងលាក់ខ្លួនដ៏ស្ងប់ស្ងាត់ ដែលអ្នកអាចចំណាយពេលធ្វើសមាធិ អាន ឬគ្រាន់តែអង្គុយ ហើយធ្វើការដកដង្ហើមរបស់អ្នកមួយភ្លែត

បំពាក់ដោយ Calm Books កម្មវិធី Calm x Novotel នៅលើឧបករណ៍ចំនួន 4 និងភួយ Calm x Gravity ដើម្បីសម្រាក។ ចេញពីបន្ទប់ ប្រជុំហើយចូលទៅកាន់ Calm corner របស់យើងដើម្បីសាកថាមពលរបស់អ្នកឡើងវិញ។

  • កន្លែងសម្រាក

Break out space

កន្លែងសម្រាករួមរបស់យើងមានទីតាំងនៅខាងក្រៅកន្លែងប្រជុំ ហើយផ្តល់ជូននូវជម្រើសនៃតុស្រាក្រឡុក កន្លែងអង្គុយ និង កៅអីសម្រាប់អង្គុយ ឬរីករាយជាមួយអាហារសម្រន់។ ភ្ជាប់ទំនាក់ទំនង រឺទទួលទានអាហារសំរន់មួយថ្ងៃនៅក្នុងបរិយាកាសទាន់សម័យនៃសណ្ធាគារណូវ៉ូតែលភ្នំពេញ ។ ចំណាយពេលសម្រាកនៅក្នុងទីកន្លែងសម្រាកនេះជាមួយនឹងពន្លឺចាំងចូលដោយធម្មជាតិ។ តំបន់ដ៏រស់រវើកដែលមានជ្រុងសម្រាកដ៏ស្ងប់ស្ងាត់សម្រាប់ការសន្ទនាឯកជន  ឬដើម្បីអបអរសាទរការងារដែលធ្វើអ្នកធ្វើបានសម្រេចរួមគ្នា។

កន្លែងប្រជុំដែលដ៏បំផុតនៅក្នុងទីក្រុងភ្នំពេញ

MEETING VENUE PACKAGES IN PHNOM PENH

ឆ្លៀតពេលផ្តាច់ខ្លួនអ្នកពីការធ្វើការនៅការិយាល័យ ហើយបង្កើតពេលវេលាដើម្បីជួបជុំ និងភ្ជាប់ទំនាក់ទំនងជាមួយមិត្តរួមការងារ។

នៅពេលដែលអ្នកបានជ្រើសរើសកន្លែងប្រជុំនៅក្នុងទីក្រុងភ្នំពេញ សណ្ធាគារណូវ៉ូតែល ភ្នំពេញ ផ្តល់ជូននូវកញ្ចប់ការប្រជុំជាច្រើនប្រភេទដែលសមស្របនឹងរចនាប័ទ្មកម្មវិធី និងថវិការបស់អ្នក។

រីករាយជាមួយកញ្ចប់ការប្រជុំក្នុងរយៈពេលមួយថ្ងៃជាមួយនឹងអត្ថប្រយោជន៍ពិសេសសំខាន់ៗដែលអ្នកត្រូវការដើម្បីបំពេញការងារដោយជោគជ័យ៖

  • Wi-Fi ឥតគិតថ្លៃ
  • ការជួលបន្ទប់ប្រជុំ
  • ក្តារខៀន និងក្រដាសសរសេរសំរាប់ធ្វើបទបង្ហាញ
  • ជម្រើសដ៏ធំទូលាយនៃម៉ឺនុយកាហ្វេក្នុងកំឡុងពេលសម្រាក
  • អាហារប៊ូហ្វេអាហារថ្ងៃត្រង់ ឬម៉ឺនុយអាហារពេលល្ងាច
  • អាហារប៊ូហ្វេអាហារថ្ងៃត្រង់ ឬម៉ឺនុយអាហារពេលល្ងាច
  • ប្រព័ន្ធសំឡេងជាមួយមីក្រូហ្វូន
  • រៀបចំបន្ទប់តាមរបៀបដែលអ្នកចង់បាន
  • ទទួលពិន្ទុពី All Meeting Planer

លើសពីនេះកញ្ចប់កន្លែងប្រជុំនីមួយៗរបស់យើងនៅសណ្ធាគារណូវ៉ូតែល ភ្នំពេញ ត្រូវបានអ្នករៀបចំដោយអ្នករៀបចំកម្មវិធី។

កន្លែងប្រជុំដែលរួមជាមួយអាហារបែបច្នៃប្រឌិត

MEETING VENUES WITH CREATIVE CATERING

ចំណាយពេលដើម្បីស្រស់ស្រាយជាមួយភាពជោគជ័យរបស់អ្នកជាមួយនឹងការពិសារកាហ្វេប្រកបដោយភាពច្នៃប្រឌិត។ គ្មាននរណាម្នាក់ធ្វើការបានល្អនៅពេលដែលឃ្លាននោះទេ ដូច្នេះនៅសណ្ធាគារណូវ៉ូតែល ភ្នំពេញបឹងកេងកង១​​​​យើងយកចិត្តទុកដាក់លើតម្រូវការម្ហូបអាហារ និងភេសជ្ជៈទាំងអស់របស់អ្នក។ ពីមុខម្ហូបដែលឆ្ងាញ់ៗដែលមានផាសុខភាព ដល់មុខម្ហូបដែលចែករំលែកគ្នា មេចុងភៅរបស់យើងបានបង្កើតមុខម្ហូបដ៏សាមញ្ញដើម្បីបំពេញចំនង់ចំនូលចិត្តរបស់អតិថិជនគ្រប់រូប។ កាហ្វេដែលផ្តល់ថាមពល និងតែប្រចាំហាងគឺតែងតែមានបំរើអ្នកផងដែរ។

ការសម្រាកពេលព្រឹក និងពេលរសៀលផ្តល់នូវអាហារសម្រន់ដែលល្អសម្រាប់សុខភាព។ ការជួលកន្លែងប្រជុំពេញមួយថ្ងៃក្នុងទីក្រុងភ្នំពេញ រួមមានអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់ ឆ្លៀតពេលសម្រាកលំហែកាយ ឬរីករាយជាមួយការរៀបចំក្នុងបន្ទប់ប្រជុំភ្លាមៗ សំរាប់ដំណើរការប្រជុំរបស់អ្នក។ ទឹក ទឹកផ្លែឈើស្រស់ កាហ្វេ និងតែប្រចាំថ្ងៃរបស់យើងតែងតែមានដើម្បីរក្សាអ្នកឱ្យទទួលបានផលិតភាពការងារជាច្រើនបំផុត។

អាហារប្រកបដោយភាពច្នៃប្រឌិតរបស់យើង ក៏អាចចែករំលែកផងដែរ ជាមួយនឹងអាហារតាមចិញ្ចើមផ្លូវ និងអាហារដែលមានរសជាតិផ្អែម អ្នកក៏អាចចែករំលែកគ្នាបាន ទោះបីជាអ្នកកំពុងពិភាក្សាក្នុង ការប្រជុំ ក៏ដោយ។

រង្វាន់ដែលអ្នកសាកសមនឹងទទួលបាន

បន្ថែមពីលើការរួមបញ្ចូលកញ្ចប់ប្រជុំដ៏អស្ចារ្យទាំងនេះ អ្នកក៏អាចទទួលបានរង្វាន់ពិន្ទុសម្រាប់ការរៀបបចំកម្មវិធីប្រកបដោយវិជ្ជាជីវៈរបស់អ្នកនៅឯកន្លែងប្រជុំក្នុងទីក្រុងភ្នំពេញ។ ជាមួយ ALL – Accor Live Meeting Planner ដែលគ្មានដែនកំណត់ អ្នកអាចទទួលបានពិន្ទុសម្រាប់រាល់ការចំណាយរបស់លោកអ្នក។ សម្រាប់កម្មវិធីទាំងអស់របស់អ្នកចំណាយចាប់ពី 2 អឺរ៉ូ លោកអ្នកនឺងទទួលបាន 1 ពិន្ទុរង្វាន់ និង 1ពិន្ទុសំរាប់អ្នកប្រើប្រាស់ក្នុងការចំនាយដើម្បីទូទាត់ក្នុងកម្មវិធីពេលក្រោយ។ ឬប្រើពិន្ទុរបស់អ្នកសម្រាប់ការចំណាយក្នុងការស្នាក់នៅរបស់អ្នកនៅពេលក្រោយ សម្រាប់សំបុត្រការប្រគុំតន្ត្រីពិសេស ឬសម្រាប់ការប្រកួតកីឡាដើម្បីថ្លែងអំណរគុណដល់អតិថិជនសំខាន់ៗរបស់អ្នក។

ចូលរួមចុះឈ្មោះជាសមាជិក ALL Meeting Planner ដោយឥតគិតថ្លៃ! ជាមួយនឹងសណ្ឋាគារជាង 2,400 នៅទូទាំងពិភពលោក ចាប់ពីសណ្ធាគារប្រណីតរហូតដល់សណ្ធាគារតម្លៃធូរថ្លៃ  អ្នកអាចធ្វើការកក់កបានគ្រប់ទីកន្លែងដែលអ្នកត្រូវការ ហើយនៅពេលណាដែលអ្នកចង់បាន។

ស្វែងរកកន្លែងប្រជុំនៅរាជធានីភ្នំពេញ ដើម្បីបំពេញតម្រូវការកម្មវិធីសាជីវកម្មរបស់អ្នក។ នៅសណ្ធារគារណូវ៉ូតែល ភ្នំពេញបឹងកេងកង១ គ្រឿងបរិក្ខាររបស់យើងត្រូវបានរចនាឡើងដោយផ្តោតទៅជាមួយនឹងឧត្តមភាពនិងភាពជោគជ័យរបស់អ្នក។ ជាមួយនឹងអ្នករៀបចំផែនការយ៉ាងជាក់លាក់ ដើម្បីធានាថាកម្មវិធីរបស់អ្នកដំណើរការដោយរលូនពីដើមដល់ចប់។

ដើម្បីទទួលបានសម្រង់សម្រាប់កិច្ចប្រជុំបន្ទាប់របស់អ្នកនៅភ្នំពេញ សូមអ៊ីម៉ែលទៅកាន់ linda.ly@accor.com ។