ការផ្តល់ជូនជាពិសេសសំរាប់ពេលបើកដំណើរការណ៍ថ្មី

សូមអញ្ជើញចូលរួមជាភ្ញៀវដំបូងដែលស្នាក់នៅសណ្ឋាគារ ណូវ៉ូតែល ដ៏ថ្មីសន្លាងស្ថិតក្នុងក្រុងភ្នំពេញ។

 

សណ្ធាគារ ណូវ៉ូតែលភ្នំពេញបឹងកេងកង១ សាកសមគ្រប់កាលះទេសះទាំងអស់ មិនថាលោកអ្នកធ្វដំណើរមកភ្នំពេញដើម្បីធ្វើជំនួញ រឺ ធ្វើដំណើរកំសាន្តចុងសប្តាហ៏ជាមួយគ្រួសារនោះទេ។

រីករាយជាមួយគ្រប់យ៉ាងនៅសណ្ថាគារណូវ៉ូតែល, និងស្នាក់នៅក្នុងបន្ទប់ថ្មីៗ និង​ រីករាយជាមួយទីតាំងដែលគួរអោយចាប់អារម្មណ៏​ រឺ​ អាចធ្វើមុខជំនួញនៅចំកណ្តាលនៃតំបន់បឹងកេងកង១នេះ. មិនថារសជាតិបែបណា​ គឺមាននៅកន្លែងលក់ភេសជ្ជះ និង​ ម្ហូបអារហារ​របស់យើង។ អាហារមកពី Basque​​ នៃប្រទេសបារាំងគឺមាននៅ ភោជនីយដ្ធានម៉ាគីឡា រឺ​ ប្រភេទភេសជ្ជះបែបក្រឡុក​ រឺ ខុកថែល មាននៅរ៉ូសម៉ារី ភូលបារ។

ស្វែងរកភាពងាយស្រួលនិងមានផាសុខផាព ជាមួយហ្នឹងសណ្ធាគារទើបហ្នឹងបើកថ្មីនៅក្នុងទីក្រុងភ្នំពេញ។

 

New hotel in Phnom Penh

 

ស្វែងយល់ពីទីក្រុងតាមរយ:​ សណ្ឋាគារ ណូវ៉ូតែល ភ្នំពេញបឹងកេងកង១

កន្លែងសំខាន់ៗនៃទីក្រុងគឺគ្រាន់តែធ្វើដំណើរដោយថ្មើរជើង​តែ ៥នាទីពី​សណ្ឋាគារ ណូវ៉ូតែល ភ្នំពេញបឹងកេងកង១ប៉ុណ្ណោះ

ដែលមានទីតាំងនៅក្បែរនឹងវិមានឯករាជ្យទៅហើយនុះ សណ្ឋាគារ ណូវ៉ូតែល ភ្នំពេញបឹងកេងកង១​ ជាចំនុចស្នូលដែលអាចអោយគេមើលឃើញនិងស្តាប់លឺនូវបរិយាកាសដ៏មនោរម្យនៃទីក្រុងដ៏ស្រស់បំព្រងនៃយើង ដែលមានជារួមដូចជា ព្រះបរមរាជវាំង ព្រះវិហារព្រះកែវមរកត ទីក្រុងកោះពេជ្រ​ និងការលំហែរតាមដងទន្លេពេលព្រះអាទិត្យអស្តង្គត។

សង្កាត់បឹងកេងកង១ ជាទីតាំងចំបងបំផុតសំរាប់អ្នកវិនិយោគ និង ទេសចរ ដែលគេអាចរៀបចំកិច្ចប្រជុំនៅពេលថ្ងៃ និង ជួបជុំពិសារអាហារដ៏សម្បូរបែបនៅពេលយប់ ហើយនៅទីនេះមានតំបន់ដ៏ល្បីកក្រើកពីរដែលមិនគួររំលងគឺ ច្រកផ្លូវវត្តលង្កា (Lanka Lane) និង ច្រកផ្លូវទន្លេបាសាក់ (Bassac Lane)។