ភោជនីយដ្ឋាន និងបារ

អាហារមានតុល្យភាពល្អ

ស្វាគមន៍មកកាន់ពិភពនៃរសជាតិអាហារនៅសណ្ឋាគារ Novotel Phnom Penh BKK1 មិនថាលោកអ្នកកំពុងស្វែងរកកន្លែងពិសារអាហារដែលមានភាពសម្បូបែប ឬភោជនីយដ្ឋានដែលមានភាពប្រណិតសម្រាប់ការជួបជុំកម្សាន្តពេលល្ងាចនោះទេ បណ្តុំនៃភោជនីយដ្ឋាននិងបាររបស់យើងនឹងផ្ដល់ជូននូវរសជាតិអាហារ និងបរិយាកាសដែលមិនអាចបំភ្លេចបាន។

ភោជនីយដ្ឋាន Makila ភ្នំពេញ ចាប់ផ្តើមដំណើរនៃការពិសារអាហារយ៉ាងសម្បូបែបនៅភោជនីយដ្ឋាន Makila របស់យើង ដែលចំអិនដោយមេចុងភៅដែលមានទេពកោសល្យ និងភាពច្នៃប្រឌិត។ភោជនីយដ្ឋាន Makila មានបរិយាកាសស្រស់ស្រាយ និងតម្លៃសមរម្យ ដែលមានផ្តល់ជូននូវ International breakfast buffet, Business set lunch និងអាហារពេលល្ងាចបែប la carte ។ ក្រៅពីនេះ យើងក៏មានអាហារប៊ូហ្វេគ្រឿងសមុទ្រដ៏សម្បូរបែប ដែលបម្រើជារៀងរាល់ល្ងាច ថ្ងៃព្រហស្បតិ៍ និងថ្ងៃអាទិត្យសម្រាប់អាហារពេលថ្ងៃត្រង់ដើម្បីផ្តល់ជូនបទពិសោធន៍អាហារដ៏ពិសេសសម្រាប់លោកអ្នក។

Kaixo Bar ជា social hub កាហ្វេនិងបារនៅក្នុង Lobby នៃសណ្ឋាគារ Novotel Phnom Penh BKK1 ដែលជាកន្លែងដ៏ល្អឥតខ្ចោះដើម្បីធ្វើការ និងជួបជជែកជាមួយមិត្តភ័ក្តិ។ លើសពីនេះនៅ Kaixo Bar ក៏មានជាអាហារសម្រន់ពេលព្រឹកដែលបើកលក់ចាប់ពីម៉ោង 6:30 ព្រឹកតទៅ សម្រាប់ពេលល្ងាច Kaixo នឹងប្រែក្លាយខ្លួនវាទៅជារបារ

Above Eleven ភ្នំពេញ: ស្វាគមន៍មកកាន់ Rooftop Bar ថ្មីនៅតំបន់បឹងកេងកង១ ស្ថិតនៅ ជាន់ទី 28 នៃ Novotel Phnom Penh BKK 1​ ជាភោជនីយដ្ឋាន និងបារដំបូងគេនៅទីក្រុងភ្នំពេញដែលផ្តល់នូវរសជាតិអាហារ និងភេសជ្ជៈបែបប៉េរូ អមជាមួយទេសភាពដ៏ស្រស់ស្អាតនៃទីក្រុងនិងទន្លេមេគង្គ។