Above Eleven

ធ្វើឲ្យបទពិសោធន៍នៃការកម្សាន្តពេលល្ងាចរបស់អ្នកកាន់តែប្រសើឡើង

សូមស្វាគមន៍មកកាន់ Above Eleven Rooftop Bar Phnom Penh ដែលជា Rooftop Bar នៅភ្នំពេញ ថ្មីមួយនៅប្រទេសកម្ពុជា។ Rooftop Bar របស់យើងគឺជា Rooftop Bar បែបប៉េរូ-ជប៉ុនដំបូងគេនៅក្នុងទីក្រុងភ្នំពេញ ជាមួយនឹងការរៀបចំតុបតែងបែបថ្មី និងមុខម្ហូបរសជាតិឆ្ងាញ់ ដែលផ្ដល់ជូនលោកអ្នកនូវពិសោធន៍នៃការកម្សាន្តពេលល្ងាចរបស់អ្នកកាន់តែប្រសើរឡើង។ ទីតាំងស្ថិតនៅជាន់ទី 28 នៃ Novotel Phnom Penh BKK 1 ដែលមានកំពស់ 100 ម៉ែត្រ ធ្វើឲ្យ Above Eleven Phnom Penh អាចផ្តល់នូវទេសភាពដ៏ស្រស់ស្អាតនៃសង្កាត់បឹងកេងកង 1 វិមានឯករាជ្យ វត្តលង្កា មហាវិថីព្រះនរោត្តម និងទន្លេមេគង្គ។

មិនថាលោកអ្នកមកទីនេះដើម្បីទទួលទានអាហារ ស្រាក្រឡុក ឬតន្ត្រីនោះទេ Rooftop Bar នៅភ្នំពេញ របស់យើងគឺជាកន្លែងដ៏ល្អមួយនៅក្នុងទីក្រុងដែលលោកអ្នកមិនគួររំលងឡើយ។