សណ្ឋាគារនៅរាជធានីភ្នំពេញ

ព្រះរាជាណាចក្រអច្ឆរិយ ស្វាគមន៍មកកាន់សណ្ឋាគារ Novotel ដំបូងគេនៅក្នុងរាជធានីភ្នំពេញ។ Novotel ជា brand សណ្ឋាគារដ៏ពេញនិយមមួយរបស់ពិភពលោក ដែលផ្ដល់ជូននូវការសម្រាកលំហែរអារម្មណ៍ ផាសុខភាព និងការងារ។ ដូច្នេះលោកអ្នកអាចសម្រាកអំឡុងពេលមកធ្វើការងារ ដោយការដើរលេងក្នុងទីក្រុង និងពេលវេលាជាលក្ខណៈគ្រួសារ។ បន្ទាប់ពីកិច្ចប្រជុំ លោកអ្នកអាចចំណាយពេលដ៏មានគុណភាពជាមួយកូនៗនៅអាងហែលទឹក ឬរីករាយនឹងការម៉ាស្សានៅ Bodia Spa។ ប្រសិនបើលោកអ្នកកំពុងស្វែងរក សណ្ឋាគារនៅរាជធានីភ្នំពេញ សម្រាប់ការស្នាក់នៅ សណ្ឋាគាររបស់យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើសេវាកម្មដ៏ល្អសម្រាប់អ្នក។

ហេតុអ្វីត្រូវស្នាក់នៅសណ្ឋាគារ Novotel Phnom Penh BKK 1

ហេតុអ្វីត្រូវស្នាក់នៅសណ្ឋាគារ Novotel Phnom Penh BKK 1

ធ្វើឲ្យការស្នាក់នៅរបស់កាន់តែប្រសើរឡើងនៅ Novotel Phnom Penh BKK1 ដែលរចនាឡើងសម្រាប់អ្នកធ្វើដំណើរដែលចង់ទទួលបានបទពិសោធន៍ស្នាក់នៅបែបទាន់សម័យ ងាយស្រួល និងនៅកណ្ដាលទីក្រុងដើម្បីស្វែងយល់ពីការរស់នៅរបស់អ្នកក្នុងតំបន់ដោយសណ្ឋាគារយើងស្ថិតនៅក្នុង សង្កាត់បឹងកេងកង១ ជាតំបន់មានសក្ដានុពលដែលរួមបញ្ចូលគ្នានូវការរចនាបែបសហសម័យជាមួយនឹងបដិសណ្ឋារកិច្ចដែលបំផុសគំនិតបែបខ្មែរ ដោយផ្តល់នូវការលំហែ ផាសុខភាព និងអ្នកធ្វើដំណើរ។

មិនថាអ្នកនៅទីនេះសម្រាប់ថ្ងៃវិស្សមកាលជាលក្ខណៈគ្រួសារ ដំណើរកម្សាន្តបែបគូស្នេហ៍ ឬដំណើរកម្សាន្តអាជីវកម្មនោះទេ សណ្ឋាគាររបស់យើងនឹងបំពេញតាមតម្រូវការរបស់អ្នក។ សម្រាកក្នុងបន្ទប់ Executive Suites ជាមួយកន្លែងទទួលភ្ញៀវដាច់ដោយឡែកដែលផ្ដល់ភាពងាយស្រួលក្នុងការទទួលភ្ញៀវ ឬសម្រាកលំហែកាយ ឬលោកអ្នកក៏អាចជ្រើសរើសបន្ទប់ស្នាក់នៅជាលក្ខណៈគ្រួសារដែលមានបង្អួចបែប floor-to-ceiling ដែលធ្វើឲ្យ ពន្លឺធម្មជាតិចូលបានគ្រប់គ្រាន់ និងមើលឃើញនូវទេសភាពដ៏ស្រស់ស្អាតនៃទីក្រុងភ្នំពេញ។

សណ្ឋាគារបែបប្រណិតជាមួយតម្លៃសមរម្យ – ជាសណ្ឋាគារមួយនៃសណ្ឋាគារដ៏ល្អនៅ សណ្ឋាគារនៅរាជធានីភ្នំពេញ ។

សណ្ឋាគារល្អបំផុតក្នុងចំណោមសណ្ឋាគារនៅរាជធានីភ្នំពេញ

មិនថាអ្នកមកទីនេះសម្រាប់ការស្នាក់នៅ ឬដើរលេងកម្សាន្តនោះទេ សណ្ឋាគារលំដាប់ផ្កាយ 4 ក្នុងទីក្រុងភ្នំពេញ នេះនឹងផ្តល់ការយកចិត្តទុកដាក់ធ្វើឱ្យមានអារម្មណ៍ដូចនៅផ្ទះ។ សណ្ឋាគាររបស់យើងគឺជាកន្លែងដែលលោកអ្នកអាចចំណាយពេលសម្រាប់ការប្រជុំ ឬសម្រាកជាមួយមិត្តភ័ក្តិ។ ក្នុងនាមជាសណ្ឋាគារដ៏ប្រណិតមួយក្នុងរាជធានីភ្នំពេញ Novotel Phnom Penh BKK 1 បានរួមបញ្ចូលនូវបទពិសោធន៍នៃការស្នាក់នៅដ៏មានផាសុកភាព និងគុណតម្លៃក្រោមម៉ាកយីហោ Accor ដែលលោកអ្នកអាចជឿទុកចិត្តបាន។ បន្ទប់សរុបចំនួន 254 ដែលផ្តល់ជូននៅទិដ្ឋភាពទីក្រុង ឬដងទន្លេដ៏ស្រស់ស្អាត ជាមួយនឹងគ្រឿងបរិក្ខារទំនើបៗ ដើម្បីធានាបាននូវបទពិសោធន៍នៃការស្នាក់នៅដ៏ល្អបំផុតសម្រាប់អ្នក។

រីករាយនឹងការប្រើប្រាស់សម្ភារៈបរិក្ខារទំនើបៗ រួមទាំង Bodia Spa អាងហែលទឹក កន្លែងហាត់ប្រាណ និង Executive Lounge។ តើលោកអ្នកកំពុងស្វែងរកទីតាំងសម្រាប់ប្រជុំ ឬកម្មវិធីផ្សេងៗមែនទេ? បន្ទប់ Ballroom របស់យើងអាចផ្ទុកភ្ញៀវបានរហូតដល់ 350 នាក់សម្រាប់ cocktail style Setup — ដែលសាកសមសម្រាប់ការជួបជុំបែបអាជីវកម្ម។ ជជែកលេងកម្សាន្តជាមួយមិត្តភ័ក្តិ ពិសាភេសជ្ជៈ និងអាហារឆ្ងាញ់ៗនៅសណ្ឋាគារក្នុងទីក្រុងភ្នំពេញរបស់យើង។

ទីតាំងកណ្ដាលទីក្រុងភ្នំពេញ៖ ស្វែងយល់ពីរាជធានីភ្នំពេញពីសណ្ឋាគារដែលនៅកណ្ដាលទីក្រុងភ្នំពេញ

Above Eleven Phnom Penh

កំពុងស្វែងរកសណ្ឋាគារសម្រាប់ការស្នាក់នៅក្នុងរាជធានីភ្នំពេញមែនទេ? Novotel Phnom Penh BKK 1 ផ្តល់ជូននូវបទពិសោធន៍នៃការស្នាក់នៅដ៏ល្អឥតខ្ចោះក្នុងតំបន់បឹងកេងកង១ (BKK1) ដែលស្ថិតនៅកណ្ដាលទីក្រុងភ្នំពេញ។ គ្រាន់តែដើរប៉ុន្មានជំហានពីវិមានឯករាជ្យ លោកអ្នកនឹងអាចទៅដល់ផ្លូវដែលពោពេញដោយភោជនីយដ្ឋាននៃអាហារបែបជាតិ និងអរន្តជាតិនៅក្នុងតំបន់ Langka Lane និង Bassac Lane ដែលសាកសមសម្រាប់ការកម្សាន្តពេលរាត្រី។

មិនថាលោកអ្នកមកទីនេះសម្រាប់ការសាកល្បងមុខម្ហូប ឬការស្វែងយល់ពីវប្បធម៌នោះទេ ទីតាំងរបស់យើងនឹងផ្តល់ជូននូវភាពងាយស្រួលសម្រាប់អ្នក។លើសពីនេះអំឡុងពេលស្នាក់នៅ មិនថានៅក្នុងបន្ទប់ ឬ Executive Lounge នៃជាន់ទី 20 លោកអ្នកនឹងរីករាយជាមួយទិដ្ឋភាពដ៏ស្រស់ស្អាតនៃទីក្រុងភ្នំពេញនៅពេលថ្ងៃ ឬពេលយប់។ស្វែងយល់ពីតំបន់ទេសចណ៍សំខាន់ៗរបស់ទីក្រុងភ្នំពេញពី Novotel Phnom Penh BKK 1។ សណ្ឋាគាររបស់យើងមានទីតាំងនៅចំកណ្តាលទីក្រុងក្នុងចំណោមសណ្ឋាគារជាច្រើនក្នុងរាជធានីភ្នំពេញ ដែលផ្តល់ជូននូវទិដ្ឋភាពនៃទីតាំងសំខាន់ៗដូចជា វិមានឯករាជ្យ វត្តលង្កា និងទន្លេមេគង្គ។

មិនតែប៉ុណ្ណោះសណ្ឋាគាររបស់យើងក៏នៅជិតព្រះបរមរាជវាំង មាត់ទន្លេ និងវត្តភ្នំ—ឬអំឡុងពេលស្នាក់នៅលោកអ្នកអាចទទួលបានបទពិសោធន៍នៅ Above Eleven Phnom Penh ដែលជា Rooftop bar បែបប៉េរូ-ជប៉ុនដំបូងគេនៅទីក្រុងភ្នំពេញដែលស្ថិតនៅជាន់ទី 28 នៃសណ្ឋាគារ Novotel Phnom Penh BKK 1 ជាមួយការកម្សាន្តពេលរាត្រី និងទិដ្ឋភាពពេលថ្ងៃលិចនៅទីក្រុងភ្នំពេញ។

គុណតម្លៃពិសេស ៖ ស្នាក់នៅកន្លែងដែលមានផាសុកភាពជាមួយតម្លៃសមរម្យ

Novotel Phnom Penh Swimming Pool

កំពុងស្វែងរកសណ្ឋាគារដែលមានតម្លៃសមរម្យក្នុងទីក្រុងភ្នំពេញមែនទេ? Novotel Phnom Penh BKK 1 ផ្តល់ជូននូវតម្លៃពិសេសសម្រាប់អ្នក។ ALL – សមាជិក Accor Live Limitless រីករាយនឹងការផ្ដល់ជូនយ៉ាងពិសេស ខណៈដែលសមាជិក Accor Plus អាចទទួលបានតម្លៃពិសេសសម្រាប់ Red Hot Room ។ ទទួលទានអាហារ និងទទួលបានការសន្សំពិន្ទុពីភោជនីយដ្ឋាន Makila ឬ Kaixo Bar ។

ការប្តេជ្ញាចិត្តរបស់យើងចំពោះនិរន្តរភាពនៃបរិស្ថានរួមមានការចាប់ដៃគូជាមួយ ONiON Tuktuk សម្រាប់ដំណើរទេសចរណ៍ក្នុងទីក្រុងរបស់អ្នក ជាមួយនឹងតម្លៃសមរម្យ អត្ថប្រយោជន៍នៃសមាជិក និងកណ្តាលទីក្រុង បានធ្វើឲ្យសណ្ឋាគាររបស់យើងមានភាពលេចធ្លោក្នុងចំណោមកន្លែងស្នាក់នៅជាច្រើននៅក្នុងរាជធានីភ្នំពេញ។

ទាញយកអត្ថប្រយោជន៍ពីសណ្ឋាគារក្នុងទីក្រុងភ្នំពេញជាមួយនឹងសមាជិក Accor Live Limitless លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃបន្ថែម 5% លើតម្លៃបន្ទប់នៅ Novotel Phnom Penh BKK 1 ហើយសម្រាប់ការចូលជាសមាជិកលោកអ្នកអាចចុះឈ្មោះដោយឥតគិតថ្លៃ។ ចូលរួមជាសមាជិកទាំងអស់គ្នា ដើម្បីទទួលបានអត្ថប្រយោជន៍បន្ថែមទៀតនៅពេលធ្វើដំណើរ។

ទទួលបានការសន្សំរពិន្ទុរាល់ពេលដែលលោកអ្នកស្នាក់នៅសណ្ឋាគារជាង 3,000 ជុំវិញពិភពលោក។ ទទួលបានពិន្ទុកាន់តែច្រើនអំឡុងពេលស្នាក់នៅសណ្ឋាគារ បទពិសោធន៍ផ្សេងៗ និងអត្ថប្រយោជន៍ជាមួយច្រើនទៀតទៅជាមួយដៃគូរបស់ Accor។ ហើយសម្រាប់អ្នកស្នាក់នៅកាន់តែច្រើន កម្រិតនៃសមាជិកភាពរបស់អ្នកកាន់តែខ្ពស់ ដែលផ្តល់ឱ្យអ្នកនូវអត្ថប្រយោជន៍កាន់តែច្រើន ជាមួយ ការផ្ដល់ជូនពិសេសពីសណ្ឋាគារ។

ចូលរួមឥឡូវនេះ ដើម្បីទទួលបានបទពិសោធន៍ថ្មីពីសណ្ឋាគារ Novotel ក្នុងទីក្រុងភ្នំពេញ ជាមួយនការផ្ដល់ជូនពិសេសជាច្រើននៅទីនេះ > ការផ្តល់ជូនពិសេស